សិក្ខាសាលាតាមអ៊ីនធឺណិតថ្ងៃទី ៦ ខែមីនា (Webinar) – ខ្មែរ

ថ្ងៃសុក្រ ទី៦ ខែមីនា ម៉ោង ១១ព្រឹក
Zoom
ចុះឈ្មោះខាងក្រោម

នៅសន្និសីទសហជីពរដ្ឋម៉ាសាឈូសេតនារដូវស្លឹកឈើជ្រុះឆ្នាំ ២០២៥ អ្នកជួលផ្ទះបានបោះឆ្នោតរើសយកគោលនយោបាយអាទិភាពរបស់យើង។ អាទិភាពទី១របស់យើង៖ គឺការពារជនអន្តោប្រវេសន៍ផ្នែកលំនៅឋានសាធារណៈ។ នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៦ នាយកដ្ឋានលំនៅឋាន និងអភិវឌ្ឍន៍ទីក្រុងរបស់សហរដ្ឋអាមេរិក (HUD) បានចេញផ្សាយសំណើកែប្រែបទបញ្ញប្បញ្ញត្តិជាតិ ដោយលែងផ្តល់ជំនួយផ្នែកលំនៅឋាន ចំពោះជនអន្តោប្រវេសន៍ជាក់លាក់មួយចំនួន ដែលឋិតក្នុងគ្រួសារ “ដែលមានស្ថានភាពចម្រុះ”។ អស់រយៈពេលរាប់ទស្សវត្សមកហើយ ច្បាប់ជាតិអនុញ្ញាតឲ្យគ្រួសារទាំងនេះ អាចរស់នៅក្នុងលំនៅឋានសាធារណៈរបស់ជាតិ។ ការកែប្រែនេះ គឺគ្រាន់តែជាសំណើប៉ុណ្ណោះ-វាមិនទាន់យកមកអនុវត្តនៅឡើយ។

សហជីពរដ្ឋម៉ាសាឈូសេត និងសម្ព័ន្ធមិត្តរបស់យើង នឹងបន្តតតាំងប្រឆាំងនឹងសំណើនេះ ដើម្បីកុំឲ្យគ្រួសារណាមួយ នៅក្នុងសហគមន៍របស់យើង ត្រូវជ្រើសយកជម្រើសនៃភាពអនាថា និងការព្រាត់ប្រាសគ្រួសារ។ សូមចូលរួមជាមួយយើង នៅថ្ងៃទី ០៦ ខែ មីនា នៅវេលាម៉ោង ១១ព្រឹក ដើម្បីយល់ដឹងបន្ថែម និងចូលរួមតវ៉ាគ្នា! យើងនឹង៖

o យល់ដឹងបន្ថែមអំពីសំណើរបស់ផ្នែកលំនៅឋាននេះ– តើគេនឹងធ្វើអ្វី និងនរណាខ្លះរងផលប៉ះពាល់– ដោយស្ដាប់អ្នកជំនាញពីគម្រោងច្បាប់លំនៅឋានថ្នាក់ជាតិ និងវិទ្យាស្ថានកែទម្រង់ច្បាប់រដ្ឋម៉ាសាឈូសេត

o យល់ដឹងអំពីមធ្យោបាយតវ៉ារួមគ្នា ដើម្បីដាក់មតិទៅកាន់នាយកដ្ឋាន HUD

o ទទួលដំបូន្មាន និងជំនួយសម្រាប់ការសរសេរមតិដែលមានឥទ្ធិពល

អ្នកធ្វើបទបង្ហាញ៖ Marie Claire Tran-Leung, គម្រោងច្បាប់លំនៅឋានជាតិ (NHLP)

Marie Claire Tran-Leung ជានាយិកាគម្រោងផ្តួចផ្តើមការបណ្ដេញចេញពីលំនៅឋាន និងជាបុគ្គលិកជាន់ខ្ពស់ជំនួយមេធាវីនៅ NHLP។ គាត់បំពេញការងារផ្នែកតស៊ូមតិថ្នាក់ជាតិ រដ្ឋ និងមូលដ្ឋាន ដើម្បីជួយឲ្យបុគ្គល និងគ្រួសារបន្តរស់នៅក្នុងផ្ទះរបស់ខ្លួនតទៅទៀត ដោយបញ្ឈប់ជាបណ្ដេញចេញពីផ្ទះ និងកែទម្រង់ច្បាប់សម្រាប់ម្ចាស់ផ្ទះ/អ្នកជួល។ មុនចូលធ្វើការជាមួយ NHLP ក្នុងឆ្នាំ ២០២២ Marie Claire បានដឹកនាំបណ្ដាញតស៊ូមតិពហុរដ្ឋ នៅមជ្ឈមណ្ឌល Shriver ស្ដីពីច្បាប់ការពារអ្នកក្រ និងថ្មីៗនេះជានាយិការបស់បណ្ដាញផលប៉ះពាល់ផ្នែកច្បាប់។ គាត់ធ្លាប់ធ្វើជាកម្មសិក្សាការីនៅគម្រោង Soros Justice Fellow និងជាអតីតសិស្សដ៏មានមោទនភាពនៃវិទ្យាស្ថាន Shriver សម្រាប់យុត្តិធម៌ពូជសាសន៍។

ព័ត៌មានបន្ថែមអំពីសំណើរបស់នាយកដ្ឋាន HUD ដែលលែងផ្តល់ជំនួយផ្នែកលំនៅឋានដល់ជនអន្តោប្រវេសន៍ជាក់លាក់មួយចំនួន

o សំណើនោះអាចបណ្ដាលឲ្យបណ្ដេញមនុស្ស ៨០,០០០ នាក់ ចេញពីលំនៅឋានរបស់ខ្លួន។ ក្នុងនោះមានជិត ៣៧,០០០នាក់ជាកុមារ។

o សំណើនោះក៏មានដាក់លក្ខខណ្ឌថ្មី និងកាន់តែតឹងរឹង ដែលចែងថារាល់អ្នកជួលផ្ទះ ត្រូវតែបញ្ជាក់ភ័ស្តុតាងថាមានសញ្ជាតិ ឬមានឯកសារបញ្ជាក់ស្ថានភាពអន្តោប្រវេសន៍គ្រប់គ្រាន់។ ប្រការនេះបង្កើតឲ្យមានបន្ទុករដ្ឋបាលដែលកាន់តែថ្លៃ និងមិនចាំបាច់ សម្រាប់អ្នកជួលផ្ទះនិងអាជ្ញាធរលំនៅឋានផងដែរ។

o ក្នុងការវាយតម្លៃអត្ថប្រយោជន៍និងការចំណាយរបស់ខ្លួន ស្ថាប័ន HUD គណនាឃើញថា សំណើនេះអាចនាំឲ្យបាត់បង់ទឹកប្រាក់ ៣០០លានដុល្លារ ក្នុងមួយឆ្នាំ សម្រាប់អាជ្ញាធរលំនៅឋាន ដោយសារតែស្ថានភាពគ្រួសារចម្រុះ ដែលត្រូវបង់ថ្លៃជួលផ្ទះកាន់តែខ្ពស់ជាងគ្រួសារដទៃទៀត”។